សមាគមគ្រូបង្រៀនខ្មែរឥស្លាម ហៅកាត់ CAMTA គឺជាសមាគមដែលលើកកម្ពស់ការអប់រំ តាមរយៈការផ្តល់ជំនួយបច្ចេកទេស សម្ភារៈបណ្តុះបណ្តាល និងការកសាងសមត្ថភាព។ CAMTA គឺជានិមិត្តសញ្ញានៃសាមគ្គីភាពរវាងមន្ត្រីសហគមន៍ និងគ្រប់វិស័យ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព តាមរយៈប្រព័ន្ធអប់រំ ការគ្រប់គ្រង និងអ្នកដឹកនាំ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអប់រំកាន់តែប្រសើរឡើង។
CAMTA ចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពជីវិត របស់ប្រជាពលរដ្ឋទូទៅក្នុងប្រទេសកម្ពុជា តាមរយៈសកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍន៍ធនធានមនុស្ស។
ទស្សនវិស័យ
ចង់ឃើញការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាពតាមរយៈការអប់រំ។
គោលបំណង
- យ៉ងហោចណាស់ ក្នុងមួយគ្រួសារមានម្នាក់ដែលបានបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ
- និស្សិតទាំងអស់អាចបញ្ចប់ការសិក្សានៅកម្រិតអប់រំមូលដ្ឋានស្របតាមច្បាប់ស្តីពីការអប់រំ
- ផ្តល់ហេដ្ឋារចនាសម្ព័ន្ធអប់រំគ្រប់គ្រាន់នៅគ្រប់សហគមន៍
- ផ្តល់ការអប់រំស្របតាមគោលដៅអប់រំជាតិ
- អភិវឌ្ឍសមត្ថភាពរបស់អ្នកអប់រំអ៊ីស្លាម
- ពង្រឹងគុណភាពអប់រំឥស្លាមគ្រប់កម្រិត
បេសកកម្ម
- ចូលរួមចំណែកក្នុងការកែទម្រង់ប្រព័ន្ធអប់រំឥស្លាមនៅកម្ពុជា
- ពង្រឹងការគ្រប់គ្រងការអប់រំឥស្លាម
- កែលម្អប្រព័ន្ធអប់រំឥស្លាម
- ពង្រឹងការអភិវឌ្ឍន៍ការអប់រំប្រកបដោយនិរន្តរភាព
- ការអភិវឌ្ឍសហគមន៍តាមរយៈការអប់រំ