វេទិកាយុវជន-បញ្ញវន្តមូស្លីម២១ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ចែករំលែកចំណេះដឹង បទពិសោធ និងព័ត៌មានពីគ្នាទៅវិញទៅមក កាត់បន្ថយគម្លាត បង្កើនភាតរភាព អភិវឌ្ឍសមត្ថភាព និងពង្រឹងបំណិនសតវត្សរ៍ទី២១ ដល់យុវជន-បញ្ញវន្ត ជាពិសេសបំណិនទន់ និងបច្ចេកវិទ្យាឌីជីថល ក៏ដូចជា ផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការសិក្សាស្វែងយល់នូវជំនាញ និងបទពិសោធល្អៗពីវាគ្មិនកិត្តិយស និងជាឱកាសជួបជុំរឹតចំណងសាមគ្គីភាពរវាងយុវជន-បញ្ញវន្តមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ព្រមទាំង ថ្នាក់ដឹកនាំឥស្លាមនានា និងអាចតម្រង់ទិស នៃការសិក្សារបស់ខ្លួនឱ្យចំទិសដៅ ស្របតាមតម្រូវការទីផ្សារការងារ និងសង្គមជាតិផងដែរ។

kmភាសាខ្មែរ