នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ លោក យូសុះ អារីហ្វីន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ណុះ ស្លេះ ប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់គ្រួសារសព អូស្តើស ស៊ូឡៃម៉ាន ម៉ះម៉ូត ភូឈួយគណៈអ៊ីមាំខេត្ត និងនាយកគ្រូខ្មែរឥស្លាមខេត្តកោះកុងដែលបានទទួលមរណភាពកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ដោយរោគាពាធ នៅភូមិ៤ ឃុំដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។