នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ គណៈគ្រប់គ្រងគ្រូខ្មែរឥស្លាមខេត្តកំពង់ធំ និងនាយកស្រុកសន្ទុក តំណាង ឯកឧត្ដម ណុះ ស្លេះ រដ្ធលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម ចុះសួរសុខទុក្ខនិងពាំនាំថវិការបស់សមាគមចំនួន ៣០០០,០០០រៀល ( បីលានរៀល) ជូនចំពោះលោកគ្រូ ម៉ាត់ យូនើស គ្រូបង្រៀនក្របខ័ណ្ឌនៅក្នុងខេត្តកំពង់ធំ និងជាសមាជិកសកម្មរបស់សមាគមគ្រូបង្រៀនខ្មែរឥស្លាម ដែលប្រពន្ធរបស់គាត់បានទទួលមរណភាពនៅពេលសម្រាលកូនធ្លាក់ឈាមមិនអាចសង្គ្រោះបានទាំងម្តាយនិងកូន កាលពីថ្ងៃទី១៨ ខែមីនា ២០២៥ កន្លងទៅនេះ។ ដោយមានកាចូលរួមពី លោកអ៊ីមាំខេត្ត អ៊ីមាំម៉ាស្ជិត លោកភូឈួយតួនៗនិង យុវជន ស ស យ ក ផងដែរ