នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥នេះ ក្រុមការងារសមាគមគ្រូបង្រៀនខ្មែរឥស្លាម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានប្រគល់ជូនថវិកា ចំនួន ៣០០០,០០០រៀល( បីលានរៀល) ជូនចំពោះលោកស្រី សាន់ សាក់ទីយ៉ាស់ គ្រូបង្រៀនក្របខ័ណ្ឌនៅក្នុងខេត្តកោះកុង និងជាសមាជិកសកម្មរបស់សមាគមគ្រូបង្រៀនខ្មែរឥស្លាមដែលស្វាមីរបស់គាត់បានទទួលមរណភាពកាលពីថ្ងៃទី២៨ កុម្ភៈ ២០២៥ កន្លងទៅនេះ ដោយរោគាពាធ ។