នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម អញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់គ្រួសារសព ឯកឧត្ដម ស៊ីម ម៉ាត់ទោត ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា សមាជិកនៃគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាម នាយកសាលាដូបៃ និងជាសមាជិកសកម្មសមាគមគ្រូបង្រៀនខ្មែរឥស្លាមរាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដោយរោគាពាធ។