នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤ លោក សាន់ ប្រហ៊ីម ប្រធានសមាគមន៍គ្រូបង្រៀនខ្មែរឥស្លាមខេត្តកោះកុង បាននាំយកថវិកាដ៍ថ្លៃថ្លាចំនួន ៦០០,០០០៛ (ហុកសិបម៉ឺនរៀល) ជាថវិការបស់សមាគមន៍គ្រូបង្រៀនខ្មែរឥស្លាម ឧបត្ថមដល់លោកគ្រូ លី ឌុលឡោះ ជាសមាជិកសកម្មនៃសមាគមគ្រូបង្រៀនខ្មែរឥស្លាម ដែលបង្រៀននៅភូមិ អណ្តូងទឹក ឃុំ អណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង បានជួបគ្រោះថ្នាក់ចរាចរណ៍ (បាក់ឆ្អឹងជំនី៤ ត្រូវវះកាត់) និងកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ ព្រះកុសុមៈ ដោយប្រើប័ណ្ណ ប.ស.ស ដើម្បីចំណាយផ្សេងៗអំឡុងពេលថែទាំជម្ងឺ។ និងមានការចូលពីសំណាក់ លោក អ៊ូ ម៊ើត តំណាងអ៊ីម៉ាំស្រុកបូទុមសាគរ។ លោក យ៉ា អ៊ីសា អ៊ីម៉ម៉ាស្ជិត ភូមិអណ្តូងទឹក។ លោកស្រី អុល ជឿន អនុភូមិនិងតំណាងឲ្យមេភូមិអណ្តូងទឹក ព្រមទាំងចាស់ព្រឹទ្ធាចារ្យ និងបងប្អូនប្រុសស្រីជាច្រើននាក់ទៀត។