នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្រុមការងារតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន 400,000រៀល ជូនដល់គ្រួសារ លោកគ្រូ មិន ម៉ាឡិ គ្រូបង្រៀនខ្មែរឥស្លាមស្ថិតនៅក្នុងខេត្តព្រៃវែង ដែលឪពុករបស់លោក មានជម្ងឺគៀបសរសៃឆ្អឹងខ្នង ជម្ងឺបេះដូង និងជម្ងឺខ្សោយក្រពេញទីរ៉ូអ៊ីត និងកំពុងបន្តសម្រាកព្យាបាលនៅរាជធានីភ្នំពេញ។