នារសៀល ថ្ងៃ១៨ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានចុះសួរសុខទុក្ខលោកគ្រូ ជិ លី គ្រូបង្រៀនខ្មែរឥស្លាម រស់នៅភូមិស្រែបេង ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង និងជាសមាជិកសកម្មសមាគមគ្រូបង្រៀនខ្មែរឥស្លាមដែលមានជម្ងឺសួត និងមានជាតិពុលក្នុងបំពង់ក ហើយក៏បាននាំយកថវិការរបស់សមាគមគ្រូបង្រៀនខ្មែរឥស្លាម ចំនួន 600,000៛ ប្រគល់ជូនគាត់ផងដែរ ដើម្បីគ្រាន់ជួយសម្រាលទុក្ខលំបាករបស់គាត់។