នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៦,០០០,០០០ រៀល (ប្រាំមួយលានរៀល) ជូនដល់គ្រួសារសព លោកគ្រូ តាំ អារ៉ី គ្រូបង្រៀនខ្មែរឥស្លាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ដោយរោគាពាធ ស្ថិតនៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។