នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៦០០,០០០ រៀល (ប្រាំសែនរៀល) ជូនដល់គ្រួសារ លោកគ្រូ ខ្មៅ ពៅ អ្នកតំណាងតំបន់៧ នៃគណៈកម្មការអភិវឌ្ឍគោលនយោបាយ ស្តីពីការអប់រំឥស្លាម និងផែនការសកម្មភាព ដែលម្តាយរបស់គាត់ បានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ដោយរោគាពាធ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។