នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារសមាគមគ្រូបង្រៀនខ្មែរឥស្លាម បាននាំយកថវិកាចំនួន ២,៤០០,០០០ រៀល (ពីរលានបួនសែនរៀល) ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យចំនួន ៩ខ្នង ក្នុងនោះមាន២គ្រួសារជាសមាជិកសកម្មរបស់សមាគម និងជួយទូកពន្លត់អគ្គីភ័យ ស្ថិតនៅក្នុងភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះទី១ ។