នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈគ្រប់គ្រងគ្រូបង្រៀនខ្មែរឥស្លាមស្រុកតំបែរ ព្រមទាំងហាកឹម តួន និងលោកមេភូមិ បានចុះសួរសុខទុក្ខ និងពាំនាំថវិកាពីសមាគមគ្រូបង្រៀនខ្មែរឥស្លាមចំនួន ៤០០,០០០ រៀល ជូនដល់អ្នកគ្រូ ទូលាស់ ព្រីទះ ជាគ្រូបង្រៀននៅសាលាអាល់ហ្វារ៉ាទី ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ហើយក៏ជាសមាជិកសកម្មរបស់សមាគមគ្រូបង្រៀនខ្មែរឥស្លាមផងដែរ ដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។