Close Menu
  • ទំព័រដើម
  • អំពីយើង
    • CAMTA
    • ក្រុមប្រឹក្សាភិបាល
  • ព័ត៌មាន
  • វិចិត្រសាល
    • រូបថត
    • វីដេអូ
  • ការបោះពុម្ពផ្សាយ
  • សេចក្តីជូនដំណឹង
  • ទំនាក់ទំនង
  • English
Facebook YouTube WhatsApp Telegram
Facebook YouTube WhatsApp Telegram
សមាគមគ្រូបង្រៀនខ្មែរឥស្លាម
Donate Us
  • ទំព័រដើម
  • អំពីយើង
    • CAMTA
    • ក្រុមប្រឹក្សាភិបាល
  • ព័ត៌មាន
  • វិចិត្រសាល
    • រូបថត
    • វីដេអូ
  • ការបោះពុម្ពផ្សាយ
  • សេចក្តីជូនដំណឹង
  • ទំនាក់ទំនង
  • English
សមាគមគ្រូបង្រៀនខ្មែរឥស្លាម
Home » គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និង CAMTA រៀបចំមហាសន្និបាតបូកសរុបការងារអប់រំឥស្លាម២០១៥-២០២៣ និងលើកទិសដៅបន្ត
ព័ត៌មាន

គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា និង CAMTA រៀបចំមហាសន្និបាតបូកសរុបការងារអប់រំឥស្លាម២០១៥-២០២៣ និងលើកទិសដៅបន្ត

adminខែ​មីនា 5, 2024Updated:ខែ​មករា 15, 202501 Min Read
Facebook Twitter Pinterest LinkedIn Tumblr Email
Share
Facebook Twitter LinkedIn Pinterest Email

(ភ្នំពេញ)៖ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា សហការជាមួយសមាគមគ្រូបង្រៀនខ្មែរឥស្លាមកម្ពុជា រៀបចំមហាសន្និបាតបូកសរុបការងារអប់រំឥស្លាម ២០១៥-២០២៣ និងលើកទិសដៅការងារបន្ត ក្រោមប្រធានបទ «កំណែទម្រង់វិស័យអប់រំឥស្លាមក្នុងបរិបទឌីជីថល» នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម និងអ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ដោយសន្និបាតនេះធ្វើឡើង ចាប់ពីថ្ងៃទី៥ ដល់ទី៦ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ (NIE)។

ថ្លែងក្នុងពិធីបើកមហាសន្និបាត លោកបណ្ឌិត អូស្មាន ហាស្សាន់ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទាំងអស់ នៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និងកីឡា មន្ទីអប់រំ យុវជន និងកីឡា ខេត្ត និងថ្នាក់ដឹកនាំឥស្លាមគ្រប់លំដាប់ថ្នាក់ ព្រមទាំងគ្រូបង្រៀនខ្មែឥស្លាម ដែលបានបំពេញការងារយ៉ាងសកម្ម ដើម្បីឲ្យសិស្សនិស្សិតខ្មែរឥស្លាមទទួលបានលទ្ធផលសិក្សាល្អ ប្រកបដោយចំណេះ និងជំនាញពិតប្រាកដ និងច្បាស់លាស់។

ទន្ទឹមគ្នានេះដែរ លោកក៏បានថ្លែងអំណរគុណចំពោះ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន និងសប្បុរសជនក្នុង និងក្រៅប្រទេស ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការស្ដារ អភិវឌ្ឍវិស័យអប់រំឥស្លាមនៅកម្ពុជា ឲ្យរីកចម្រើនដូចសព្វថ្ងៃ។

លោកបានបន្ថែមថា សហគមន៍ឥស្លាមកម្ពុជា មានភ័ព្វសំណាងខ្ពស់ ដោយបានរួមរស់ក្រោមដំបូល សុខសន្តិភាព សុខដុមរមនា មានសិទ្ធិ និងកាតព្វកិច្ច ដូចប្រជាពលរដ្ឋទូទៅ គ្មានការរើសអើង ជាពិសេសមានសិទ្ធិសេរីភាពក្នុងការប្រតិបត្តិសាសនា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តមកសម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ជាមួយគ្នានោះ អ្នកឧកញ៉ា សុះ កំរុី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលនេះជាលើកទី១ នៃសហគមន៍ខ្មែឥស្លាមនៅកម្ពុជា ដែលបានរៀបចំឲ្យមាន មហាសន្និបាតបូកសរុបការងាអប់រំឥស្លាមឆ្នាំ២០១៥ -២០២៣ និងលើកទិសដៅការងារបន្ត ដ៏មានសារៈសំខាន់នេះឡើង។

អ្នកឧញ៉ា បានបន្តទៀតថា បន្ទាប់ពីកម្ពុជាទទួលរងនូវការបំផ្លិចបំផ្លាញទាំងស្រុងនូវរបបប្រល័យពូជសាសន៍ កម្ពុជាបានបាត់បង់នូវធនធានមនុស្ស ជាពិសេសប្រព័ន្ធអប់រំ ដែលជាសសរទ្រូងប្រទេសជាតិ។ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាល និងបង្កើតធនធានមនុស្ស ដែលជាចំណែកអភិវឌ្ឍន៍សង្គមជាតិ។

សូមជម្រាបថា ក្នុងពិធីមហាសន្និបាតខាងលើ ក៏មានការរៀបចំតាំងពិរណ៍ដាក់បង្ហាញសមិទ្ធផលការងារអប់រំរបស់គ្រឹះស្ថានសិក្សាសហគមន៍ និងអង្គការ សមាគមមួយចំនួនផងដែរ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំឥស្លាម តាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំវិស័យអប់រំ សាស្ត្រាចារ្យ បញ្ញវន្ត តាមបណ្ដា រាជធានី ខេត្តទូទាំងប្រទេស និងតំណាងអង្គការសមាគមពាក់ព័ន្ធនានា ចូលរួមផ្ទាល់ប្រមាណ ៧០០នាក់ និងតាមប្រព័ន្ធអនឡាញប្រមាណ១,០០០នាក់៕

Related Posts

ប្រគល់ថវិកាជូន សមាជិក​ CAMTA នៅខេត្តកំពង់ធំ ដែលភរិយារបស់គាត់ទទួលមរណភាព

ខែ​មេសា 19, 2025

CAMTA បានឧបត្ថម្ភដល់កូនលោកគ្រូ កូប ទៀត ជាសមាជិកសកម្ម ត្រូវះកាត់ជាបន្ទាន់ ស្រុកតំបែរ ត្បូងឃ្មុំ

ខែ​មេសា 12, 2025

CAMTA បានឧបត្ថម្ភដល់គ្រួសារសព​ លោកស្រី សាន់ សាក់ទីយ៉ាស់ គ្រូបង្រៀនក្របខ័ណ្ឌនៅក្នុងខេត្តកោះកុង

ខែ​មីនា 17, 2025
  • Facebook
  • YouTube
  • Telegram
  • WhatsApp
Facebook YouTube WhatsApp Telegram
  • ទំព័រដើម
  • ព័ត៌មាន
  • វីដេអូ
  • រូបថត
© 2025 Cambodian Muslim Teacher Association

Type above and press Enter to search. Press Esc to cancel.