នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ2026 គណៈនាយកគ្រប់គ្រងគ្រូខ្មែរឥស្លាមស្រុកក្រូចឆ្មារ អមដំណើរលោក មហាំម៉ាត់ សូពៀត នាយករងទី២គ្រូខ្មែរឥស្លាមខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម និងឯកឧត្តម ណុះ ស្លេះ ប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានពាំនាំយកកញ្ចប់ថវិកាចំនួន 3,000,000រៀល(បីលានរៀល) ដើម្បីឧបត្ថម្ភដល់លោកគ្រូ សេន សាអ៉ីត ដែលភរិយារបស់គាត់បានទទួលមរណៈភាពនៅទីក្រុង ម៉ាក្កះ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត អំឡុងពេលធ្វើធម្មយាត្រាហាជ្ជី នាពេលកន្លងមក។

