#ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី17 ខែមករា ឆ្នាំ2026
លោក សាន់ គ្រីយ៉ា អនុប្រធានគណៈអ៊ីមាំខេត្ត លោក ឡោះ កោសឹម នាយកខេត្ត ព្រមទាំងលោកគ្រូខ្មែរឥស្លាម ខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរឥស្លាម និងឯកឧត្តម ណុះ ស្លេះ ប្រធានសមាគមគ្រូបង្រៀនខ្មែរឥស្លាម បានពាំនាំយកកញ្ចប់ថវិកាចំនួន 3,០០០,០០០រៀល(បីលានរៀល)ដើម្បីឧបត្ថម្ភដល់ លោកស្រី អេល អៃសះ គ្រូបង្រៀនខ្មែរឥស្លាម និងជាសមាជិកសកម្មរបស់សមាគម ដែលប្តីរបស់លោកស្រី បានទទួលមរណ:ភាពដោយរោគាពាធ កាលពីយប់ថ្ងៃទី28 ខែធ្នូ ឆ្នាំ2025 ស្ថិតនៅភូមិ ក្បាលស្ពាន2 ឃុំអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

