Close Menu
  • ទំព័រដើម
  • អំពីយើង
    • CAMTA
    • ក្រុមប្រឹក្សាភិបាល
  • ព័ត៌មាន
  • វិចិត្រសាល
    • រូបថត
    • វីដេអូ
  • ការបោះពុម្ពផ្សាយ
  • សេចក្តីជូនដំណឹង
  • ទំនាក់ទំនង
  • English
Facebook YouTube WhatsApp Telegram
Facebook YouTube WhatsApp Telegram
សមាគមគ្រូបង្រៀនខ្មែរឥស្លាម
Donate Us
  • ទំព័រដើម
  • អំពីយើង
    • CAMTA
    • ក្រុមប្រឹក្សាភិបាល
  • ព័ត៌មាន
  • វិចិត្រសាល
    • រូបថត
    • វីដេអូ
  • ការបោះពុម្ពផ្សាយ
  • សេចក្តីជូនដំណឹង
  • ទំនាក់ទំនង
  • English
សមាគមគ្រូបង្រៀនខ្មែរឥស្លាម
Home » មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ វាយតម្លៃខ្ពស់ចំពោះការងារអប់រំឥស្លាម និងចាត់ទុកជាការចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល
ព័ត៌មាន

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ វាយតម្លៃខ្ពស់ចំពោះការងារអប់រំឥស្លាម និងចាត់ទុកជាការចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាល

adminខែ​មីនា 6, 2024Updated:ខែ​មករា 22, 202501 Min Read
Facebook Twitter Pinterest LinkedIn Tumblr Email
Share
Facebook Twitter LinkedIn Pinterest Email

(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាទ ប៊ុនរឿន តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទមហាសន្និបាតបូកសរុបការងាអប់រំឥស្លាម ឆ្នាំ២០១៥-២០២៣ និងលើកទិសដៅការងារបន្ត នៅវិទ្យាស្ថានជាតិអប់រំ។

នៅក្នុងពិធីបិទ នៃមហាសន្និបាតខាងលើ ឯកឧត្តម ណុះ ស្លេះ បានលើកឡើងថា ក្នុងនាមជាគណៈកម្មការរៀបចំមហាសន្និបាតផ្ទាល់ ពិតជាមានសេចក្ដីសោមនស្ស រីករាយជាខ្លាំង ហើយបានលើកឡើងអំពីដំណើរការមហាសន្និបាតបូកសរុបលទ្ធផលការងារអប់រំឥស្លាម ឆ្នាំ២០១៥ ២០២៣ និងលើកទិសដៅការងារបន្ត ក្រោមប្រធានបទ កំណែទម្រង់វិស័យអប់រំឥស្លាមក្នុងបរិបទឌីជីថល បានដំណើរការឡើងរយៈពេល២ថ្ងៃ ដោយជោគជ័យ។

គណៈកម្មការរៀបចំមហាសន្និបាត បានរៀបចំកម្មវិធីអមមួយចំនួន ដូចជាការតាំងពិព័រណ៍ដាក់បង្ហាញសមិទ្ធផលការងារអប់រំឥស្លាម ការប្រកួតប្រជែងស្នាដៃតែងនិពន្ធខុទ្ទពះ (ការថ្លែងក្នុងថ្ងៃសុក្រ) ជ័យលាភីទូទាំងប្រទេស ការវាយតម្លៃជ្រើសរើសសាលាស្អាតទូទាំងប្រទេស។

ឯកឧត្តមបានបន្ថែមថា សមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងរយៈពេលកន្លងមក សមាគមន៍គ្រូបង្រៀនខ្មែរឥស្លាមនៅមានកិច្ចការជាច្រើនទៀត ដែលត្រូវបន្តជំរុញអនុវត្ត និងសម្រេចឲ្យបានលទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលនយោបានកំណែទម្រង់របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាទ ប៊ុនរឿន បានថ្លែងថា អង្គមហាសន្និបាតនេះមិនត្រឹមតែអាចពិនិត្យលទ្ធផលសម្រេចបានលើការងារអប់រំឥស្លាមទាំងមូលប៉ុណ្ណោះទេ ថែមទាំងផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធ បានយល់ជ្រាប និងបន្តចូលរូមអនុវត្តកម្មវិធីកែទម្រង់អប់រំកាន់តែសុីជម្រៅបន្ថែមទៀត។ បន្ថែមលើសពីនោះ វឌ្ឍន៍ភាពនៃវិស័យអប់រំឥស្លាម បានរួមចំណែកយ៉ាងសំខាន់ដល់ការរីកលូតលាស់នៃសង្គម និងសេដ្ឋកិច្ចកម្ពុជាផងដែរ។

ឯកឧត្តមសូមកោតសរសើដល់គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ជាមួយនិងក្រុមការងាក៏ដូចជាសមាគមន៍គំរូបង្រៀនខ្មែរឥស្លាមកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការឧបត្ថម្ភ លើការជួយរៀបចំផែនការសកម្មភាពការងារក្នុងវិស័យអប់រំឥស្លាមកន្លងមក។

សូមជម្រាបថា ក្នុងពិធីមហាសន្និបាតខាងលើមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២៤។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំឥស្លាម តាមបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំវិស័យអប់រំ សាស្ត្រាចារ្យ បញ្ញវន្ត តាមបណ្ដោរាជធានី ខេត្តទូទាំងប្រទេស និងតំណាងអង្គការសមាគមពាក់ព័ន្ធនានា ចូលរួមផ្ទាល់ប្រមាណ៧០០នាក់ និងតាមប្រព័ន្ធអនឡាញប្រមាណ១,០០០នាក់៕

Related Posts

ប្រគល់ថវិកាជូន សមាជិក​ CAMTA នៅខេត្តកំពង់ធំ ដែលភរិយារបស់គាត់ទទួលមរណភាព

ខែ​មេសា 19, 2025

CAMTA បានឧបត្ថម្ភដល់កូនលោកគ្រូ កូប ទៀត ជាសមាជិកសកម្ម ត្រូវះកាត់ជាបន្ទាន់ ស្រុកតំបែរ ត្បូងឃ្មុំ

ខែ​មេសា 12, 2025

CAMTA បានឧបត្ថម្ភដល់គ្រួសារសព​ លោកស្រី សាន់ សាក់ទីយ៉ាស់ គ្រូបង្រៀនក្របខ័ណ្ឌនៅក្នុងខេត្តកោះកុង

ខែ​មីនា 17, 2025
  • Facebook
  • YouTube
  • Telegram
  • WhatsApp
Facebook YouTube WhatsApp Telegram
  • ទំព័រដើម
  • ព័ត៌មាន
  • វីដេអូ
  • រូបថត
© 2025 Cambodian Muslim Teacher Association

Type above and press Enter to search. Press Esc to cancel.